នាពេលឆាប់ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ក្នុងតម្លៃទុន៨លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងនេះរួចរាល់ហើយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៨៤កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក.” បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីតម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងម៉ូតូ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន ខិនធឺណិនថល ម៉ូប៊ីលីង ឯ.ក CONTINENTAL MOBILITY CO., LTD.៕ អត្ថបទ៖ហ្សាលីន

