ពយទប់ទឹករលក បានលេចជារូបរាង អាចឱ្យភ្ញៀវទេសចរណ៍អង្គុយគយគន់ទេសភាពបាន៣៦០ដឺក្រេ

សង្គម​ និង​សេដ្ឋកិច្ច

នេះជាវឌ្ឍនភាពការសាងសង់ពយទប់ទឹករលកដែលលើសពីការការពារឆ្នេរសមុទ្រ ដែលអាចអោយភ្ញៀវទេសចរណ៍អង្គុយគយគន់ទេសភាពបាន៣៦០ដឺក្រេ និងរង្វង់មូលរូបសំណាកលោកយាយជំទាវម៉ៅកម្ពស់២១ម៉ែត្រ នៃគម្រោងឆ្នេរតេជោសនិ្តភាពកែប (ឆ្នេរ២៧០០ម៉ែត្រ) បានកំពុងលេចជារូបរាងបណ្តើរៗហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពគម្រោងស្ថាបនាសាងសង់ពយទប់ទឹករលក ដែលលើសពីការការពារសុវត្ថិភាព គឺជាទីកន្លែងដែលអាចសម្រាកលំហែ និងគយគន់ទេសភាព នៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ដើម្បីលើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា គឺជាគម្រោងអភិវឌ្ឍដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងរយៈពេល ១៥ឆ្នាំ ហើយត្រូវបានគិតគូរយ៉ាងពេញលេញពីលក្ខណៈពិសេសនៃខេត្តទាំងបួនរួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលស្ថិតក្រោមការគ្រប់គ្រងអភិវឌ្ឍរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អភិវឌ្ឍឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏អន្ដរជាតិ និងភ្ញៀវទេសចរណ៍ជាតិ។