សណ្ឋាគារ សាន់ & មូន អឺប៊ិន អ្នកឧកញ៉ា បណ្ឌិត ជា រតនា រៀបចំកម្មវិធី Pool Party ជាមួយប្រម៉ូសិនលើសេវាកម្មជាច្រើនជូនអតិថិជន ក្នុងឱកាសអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ជុំវិញ​ឧកញ៉ា

សណ្ឋាគារ សាន់ & មូន អឺប៊ិន (SUN & MOON, Urban Hotel) របស់ អ្នកឧកញ៉ា បណ្ឌិត ជា រតនា បានរៀបចំកម្មវិធី Pool Party ដ៏កម្រមួយ ដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ មិនអាចបំភ្លេចជាមួយអនុស្សាវរីយ៍ ចំណងមិត្តភាព និងការចងចាំដ៏ល្អបំផុតនៅលើដំបូងអគារលំដាប់ផ្កាយកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏អស្ចារ្យមួយនេះបាននាំមកនូវបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទាំងអស់ ជាមួយនឹងតន្ត្រីកម្សាន្តដ៏រស់រវើក ពីចង្វាក់តន្រ្តី របស់DJល្បីៗ, ភេសជ្ជៈត្រជាក់ៗ និងម្ហូបឆ្ងាញ់ៗ នៅជុំវិញអាងហែលទឹក អមជាមួយសម្រស់នៃរាជធានីភ្នំពេញ ៣៦០ដឺក្រេ បង្កើតបរិយាកាសសម្រាកលំហែកាយ និងការជួបជុំយ៉ាងសប្បាយរីករាយបំផុត។

មិនត្រឹមតែជាការទទួលយកភាពសប្បាយរីករាយ ការរាំកម្សាន្តលេងធម្មតាៗប៉ុណ្ណោះទេ អ្វីកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ ការផ្ដល់ជូនកញ្ចប់ប្រម៉ូសិនពិសេសៗជាច្រើន ពីសណ្ឋាគារ សាន់ & មូន អឺប៊ិន ដើម្បីផ្ដល់បទពិសោធន៍វិស្សមកាលដ៏រីករាយ និងមិនអាចបំភ្លេចបានជូនដល់អតិថិជនជាតិ និងអន្តរជាតិ និងជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ។

កញ្ចប់ប្រម៉ូសិនដ៏ពិសេសមួយនេះមានទៅលើសេវាកម្មជាច្រើនដូចជា៖ តម្ឦៃពិសេសលើការស្នាក់នៅសម្រាប់អ្នកចង់សម្រាកលម្ហែកាយក្នុងក្រុង។ ការផ្ដល់ជូននូវឈុតអាហារបែបខ្មែរ និងអន្តរជាតិនៅភោជនីយដ្ឋានក្នុងសណ្ឋាគារ។ ការថែរក្សាសុខភាព និងសម្រស់បញ្ចុះតម្លៃលើសេវាកម្មស្ប៉ា ម៉ាស្សា ដើម្បីជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងឱកាសឆ្នាំថ្មីផងដែរ។

មិនទាន់អស់ទេ សណ្ឋាគារ សាន់ & មូន អឺប៊ិន ក៏មាននូវកម្មវិធីពិសេសបន្ទាប់ៗទៀត។ អ្វីដែលកាន់តែងាយស្រួល ទីតាំងសណ្ឋាគារមានទីតាំងនៅជិតព្រឹត្ដិការណ៍នគរសង្ក្រាន្ដ ដែលលោកអ្នកអាចធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយតែម្តង៕