ឧកញ៉ា សូ ងួន ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ច” “ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ច” តំណាងផ្នែកឯកជន, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា, តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា, តំណាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូនជាច្រើនទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហានៃការចំណាយនៅព្រំដែន និងការប្រើប្រាស់ប្រតិវេទន៍គយសំរាប់រថយន្តនៅច្រកម៉ុកបាយ, ២. បញ្ហាទាក់ទងនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាត្តិឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក្នុងប្រទេស, ៣. ការចុះធ្វើអធិការកិច្ច, ៤.ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម, ៥. ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ៦. ចំណាយក្រៅផ្លូវការនៅតាមស្ថានីយជញ្ជឹងថ្លឹងរថយន្ត ៧. បញ្ហានៃការឆៀករថយន្ត រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕