មហាសេដ្ឋីវៀតណាម កើនទ្រព្យសម្បត្តិសរុបជាង ២ពាន់លានដុល្លារ ក្រោយទីផ្សារហ៊ុនហក់ឡើង

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលទាំងប្រាំបីរូបរបស់ប្រទេសវៀតណាម បានឃើញទ្រព្យសម្បត្តិរួមគ្នារបស់ពួកគេ កើនឡើងជាង ២ពាន់លានដុល្លារ បន្ថែមទៀត ខណៈពេលដែលទីផ្សារភាគហ៊ុនបានបង្ហាញពីការកើនឡើងជាប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយការកើនឡើងនេះ លោក Pham Nhat Vuong ដែលជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមហ៊ុន Vingroup ទទួលបានផលចំណេញច្រើនជាងគេ ដោយទ្រព្យសម្បត្តិរបស់លោកកើនឡើងចំនួន ១,៣ពាន់លានដុល្លារបន្ថែមទៀត ដល់ចំនួនសរុប ២៥,៧ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ភរិយារបស់លោក Vuong គឺលោកស្រី Pham Thu Huong ក៏បានបន្ថែមលុយចំនួន ១៣៥,២លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបជាង ២,៧ពាន់លានដុល្លាររបស់ខ្លនផងដែរ ខណៈលោកស្រី Pham Thuy Hang ដែលជាប្អុនស្រីរបស់លោកស្រី Huong បានឃើញទ្រព្យសម្បត្តិខ្លួនកើនឡើងជាង ១៩៤លានដុល្លារផងដែរ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីដទៃទៀតដែលទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងជាង ១០០លានដុល្លារ ក្នុងអំឡុងពេលនៃការកើនឡើងភាគហ៊ុននេះ គឺលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែកថែប Hoa Phat និងលោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank។

ដោយឡែកមហាសេដ្ឋីវៀតណាមផ្សេងទៀត គឺលោក Ngo Chi Dung ប្រធានធនាគារ VPBank និងលោក Nguyen Quang Dang ប្រធានក្រុមហ៊ុន Masan Group ក៏បានកត់ត្រាការកើនឡើងទ្រព្យសម្បត្តិរបស់ខ្លួនរាប់សិបលានដុល្លារផងដែរ៕​