អ៊ីរ៉ង់ ពិចារណាយកថ្លៃសេវានាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលុយរៀលរបស់ខ្លួន

អន្តរជាតិ

អ៊ីរ៉ង់ កំពុងពិចារណាយកថ្លៃសេវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz សម្រាប់នាវាដឹងទំនិញ ដោយបញ្ជាឲ្យបង់ជាប្រាក់រៀល (Rial) ដែលជារូបិយប័ណ្ណជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NDTV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការនេះ ត្រូវបានលើកឡើងដោយប្រធានគណៈកម្មការសន្តិសុខជាតិសភាអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា ការបញ្ជាឲ្យបង់ជាប្រាក់រៀលនេះ គឺជាផ្នែកមួយនៃការជំរុញនីតិបញ្ញត្តិដ៏ទូលំទូលាយ ដែលមានគោលបំណងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសនៅក្នុងច្រករបៀងពាណិជ្ជកម្មសំខាន់ៗ។

គួរឲ្យដឹងថាច្រកសមុទ្រ Hormuzនៅតែជាចំណុចសំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ដោយគ្រប់គ្រងចំណែកសំខាន់នៃការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោក ប្រហែេល ២០%។ កន្លមកងអាជ្ញាធរអ៊ីរ៉ង់ ក៏ធ្លាប់បានប្រកាសយកថ្លៃសេវារហូតដល់ ២លានដុល្លារ សម្រាប់នាវាដែលឆ្លងកាត់តាមច្រកសមុទ្រដ៏សំខាន់នេះផងដែរ ។

ជម្រាបជូនថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ ប៉ុន្តែការដឹកជញ្ជូនប្រេងតាមរយៈផ្លូវទឹកដ៏សំខាន់នេះនៅតែជាប់គាំងដោយសារតែខ្វះការណែនាំច្បាស់លាស់ពីទីក្រុងតេអេរ៉ង់៕