សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ចំនួន ៥រូប នៅខេត្តតាកែវ យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមរយៈអនុក្រឹត្យលេខ ៣៣៧ អនក្រ.តត ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៤រូប នៅខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖
១.លោក កង អាណាន់ ឋានន្តរសក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលក្រុងដូនកែវ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី
២.លោក ឌឹម គឹមសាន ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងដូនកែវ
៣.លោក គិន ភក្តី ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស
៤.លោក ភួន ឈីម ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាទី ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត។
ជាមួយគ្នានេះដែរ អនុក្រឹត្យដដែលនេះ ក៏បានសម្រេចតែងតាំង លោក សាយ វណ្ណៈ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ៕



