សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង ស្រុក ចំនួន ៥រូប នៅខេត្តតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញ​អនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ចំនួន ៥រូប នៅខេត្តតាកែវ យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យលេខ ៣៣៧ អនក្រ.តត ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការ​ចំនួន ៤រូប នៅខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖

១.លោក កង អាណាន់ ឋានន្តរសក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលក្រុងដូនកែវ ឱ្យកាន់មុខ​តំណែងជាអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី

២.លោក ឌឹម គឹមសាន ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ឱ្យកាន់​មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងដូនកែវ

៣.លោក គិន ភក្តី ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ឱ្យកាន់​មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស

៤.លោក ភួន ឈីម ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាទី ឱ្យកាន់មុខ​តំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត។

ជាមួយគ្នានេះដែរ អនុក្រឹត្យដដែលនេះ ក៏បានសម្រេចតែងតាំង លោក សាយ វណ្ណៈ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ៕