សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បាននាំយកព្រឹត្តិការណ៍ Bar Takeover ដ៏ពិសេសមួយ ពីប្រទេសសិង្ហបុរីមកកាន់រាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ទី29 និង 30 ខែមេសា ឆ្នាំ 2026 នៅ FiveFive Rooftop Bar & Lounge ដោយនាំយកបទពិសោធន៍ភេសជ្ជៈកម្រិតខ្ពស់ពី CODA បារ​ក្រឡុកស្រាល្បីល្បាញមួយមកពីប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក LOGA អ្នកក្រឡុកស្រាជំនាញជាន់ខ្ពស់ (Master Mixologist) មកពី CODA ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះវិធីសាស្ត្រក្រឡុកស្រាប្រកបដោយភាពច្នៃប្រឌិត បញ្ចូលជាមួយរសជាតិដ៏ដិតជ្រៅ និងទាន់សម័យ ដែលធ្វើឲ្យភេសជ្ជៈនីមួយៗមានលក្ខណៈប្លែក និងពិសេស។ ភ្ញៀវអាចរំពឹងទុកនូវម៉ឺនុយភេសជ្ជៈដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ពិសេសសម្រាប់ FiveFive Rooftop Bar & Lounge ក្នុងអំឡុងពេល Bar Takeover រយៈពេលពីរថ្ងៃ នេះតែម្តង។

ស្ថិតនៅលើអគារកណ្ដាលទីក្រុង FiveFive Rooftop Bar & Lounge គឺជាគោលដៅ rooftop ដ៏លេចធ្លោមួយនៅរាជធានីភ្នំពេញ ដែលផ្តល់នូវការរួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងបរិយាកាសខាងក្នុងដ៏ប្រណិត និងកន្លែងអង្គុយខាងក្រៅ។ ទីតាំងនេះផ្តល់ជូននូវទិដ្ឋភាពពេញទំហំលើទេសភាពទីក្រុង ដងទន្លេ និងព្រះបរមរាជវាំង បង្កើតបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទានភេសជ្ជៈពេលថ្ងៃលិច ពេលរាត្រី និងការជួបជុំផ្សេងៗ។​

ព្រឹត្តិការណ៍ Bar Takeover ដ៏ពិសេសនេះមានរយៈពេលត្រឹមតែ 2 ថ្ងៃប៉ុណ្ណោះ ហើយជាឱកាសដ៏កម្រមួយសម្រាប់ភ្ញៀវក្នុងការទទួលយកបទពិសោធន៍ mixology លំដាប់ពិភពលោក។

សម្រាប់ការកក់តុ និងព័ត៌មានបន្ថែម៖
📞 +855 97 350 1234 (Telegram / WhatsApp)