បញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេទាំង១០ នៅលើពិភពលោក សម្រាប់សប្តាហ៍នេះ ហាក់គ្មានការផ្លាស់ប្តូរចំណាត់ថ្នាក់គួរឲ្យសម្គាល់ណាមួយនោះឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បន្តគ្រោងតំណែងលេខ១ ជាមួយទ្រព្យសរុបជាង ៧៧៨ពាន់លានដុល្លារ ពីក្រោយដោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៧៨,៣ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨១,៩ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧១,៤ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦០,១ពាន់លានដុល្លារ
5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣១,៤ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៧,៩ពាន់លានដុល្លារ
7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨០ពាន់លានដុល្លារ
8.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,៧ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨,១ពាន់លានដុល្លារ
10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៩ពាន់លានដុល្លារ៕

