អ្នកឧកញ៉ា ភួ វាសនា ដឹកនាំប្រតិភូទៅទស្សនកិច្ចពាណិជ្ជកម្មនៅខេត្តហឺណាន ប្រទេសចិន ក្នុងគោលបំណងចំនួន ៤

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញដឹកនាំប្រតិភូ ទៅទស្សនកិច្ចពាណិជ្ជកម្មនៅខេត្តហឺណាន សាធារណរដ្ឋ​ប្រជាមានិតចិន រយ:ពេល ៤យប់ ៥ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោក GAO liang ប្រធានសភាពាណិជ្ជកម្មខេត្តហឺណាន ប្រចាំប្រទេសកម្ពុជា ក្រោយពីការចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តហឺណាន ប្រចាំកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

គោលបំណងនៃដំណើរទស្សនកិច្ចគឺ៖

១.ការផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ៖ បង្កើនការជួញដូរទំនិញ និងទាក់ទងការវិនិយោគពី​សហគ្រាសខេត្ត​ហឺណាន មកខេត្តបាត់ដំបង។

២.ការសហការផ្នែកកសិកម្ម និងអាហារ៖ ជំនួយបច្ចេកវិទ្យាកសិកម្ម ការរួមបញ្ចូលខ្សែសង្វាក់ ចាប់ពីផលិតដល់​ទីផ្សារ ដើម្បីបង្កើនផលិតភាព និងចំណូលដល់កសិករ។

៣.ការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍៖ លើកកម្ពស់ការប្រាស្រ័យទាក់ទង ដើម្បីធ្វើការផ្លាស់ប្ដូរទស្សនកិច្ច​ពាណិជ្ជកម្ម ចំពោះអត្ថប្រយោជន៍រួម។

៤.ជំរុញការផ្គត់ផ្គង់ទីផ្សារ បណ្តុះបណ្តាល និងប្រើប្រាស់បណ្ដាញហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋាន​រឹងមាំ​ជាងមុន។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ អ្នកឧកញ៉ា ភួ វាសនា និងប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនកិច្ច​ទីតាំងឧស្សាហកម្ម និងពាណិជ្ជកម្មនានាផ្សេងទៀតរួមមាន តំបន់សេដ្ឋកិច្ចពិសេសនៃទីក្រុង Xin Xiang រោងចក្រ​ផលិតជី Xilian Xing និងជំនួបជាមួយសមាគមសហគ្រាសធុនតូច និងមធ្យមនៅខេត្តហឺណាន។