កប៉ាល់ដឹកទំនិញ ត្រូវចាយលុយបន្ថែមដល់ ៤លានដុល្លារ ដើម្បីឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ក្រោយច្រក Hormuz បិទ

អន្តរជាតិ

កប៉ាល់ដឹកទំនិញមួយចំនួនបានចំណាយទឹកប្រាក់បន្ថែមរហូតដល់ ៤លានដុល្លារដើម្បីធានាដល់ការឆ្លងកាត់ព្រែកប៉ាណាម៉ា ពោលគឺជាចំនួនច្រើនជាង ១០ ដងនៃតម្លៃធម្មតា នៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានរំខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរព្រែកប៉ាណាម៉ាបាននិយាយថា ថ្មីៗនេះ កប៉ាល់អាជីវកម្មមួយចំនួនបានចំណាយប្រាក់រហូតដល់ ៤ លានដុល្លារដើម្បីឲ្យកប៉ាល់ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយសារតែច្រកដឹកជញ្ជូនដ៏សំខាន់ Hormuz នៅតែបិទជិត។

ជាធម្មតា កប៉ាល់ដឹកទំនិញដែលឆ្លងកាត់ព្រែកប៉ាណាម៉ា ត្រូវបង់ថ្លៃសេវាថេរ ចាប់ពី ៣០០,០០០ដុល្លារ ដល់ ៤០០,០០០ដុល្លារ អាស្រ័យលើប្រភេទកប៉ាល់ តាមរយៈការកក់ទុកជាមុន។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលគ្មានការកក់ទុកនៅតែអាចឆ្លងកាត់បានដោយបង់ថ្លៃសេវាបន្ថែមតាមរយៈការដេញថ្លៃ ហើយការឆ្លងកាត់អាទិភាព ត្រូវបានផ្តល់ជូនអ្នកដេញថ្លៃខ្ពស់បំផុត។

ពីមុន ដើម្បីអាចធ្វើដំណើរបានមុនគេ កប៉ាល់អាជីវកម្មទាំងនោះ នឹងត្រូវចំណាយទឹកប្រាក់បន្ថែម ២៥០,០០០ដុល្លារ ទៅ ៣០០,០០០ដុល្លារ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្រូវការសម្រាប់ការធ្វើដំណើរដែលមិនបានកក់ទុកជាមុនបានកើនឡើង ដោយសារតែការបិទច្រកសមុទ្រ Hormuz ដែលបង្ខំឱ្យកប៉ាល់ដឹកទំនិញត្រូវប្តូរផ្លូវ។

ដូច្នេះ ថ្លៃបន្ថែមជាមធ្យមបានកើនឡើងដល់ប្រហែល ៤២៥,០០០ដុល្លារ ហើយការដេញថ្លៃខ្ពស់បំផុតបានឈានដល់ ៤លានដុល្លារ ឬប្រហែល ១០ ដងនៃតម្លៃដើម៕​