រកឃើញជើងខ្លាំងគុនខ្មែរទៀតហើយ!  ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ ៤០ លានរៀលដល់ម្ចាស់ខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ ក្នុងសង្វៀន CAMBODIA MAS FIGHT

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្តាហ៍ កម្មវិធី Mas Fight បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយគូប្រកួតចុងក្រោយគឺ ធន់ ចំណាប់ បានយកជ័យជំនះជាមួយនឹង ខ្សែក្រវាត់លំដាប់ពិភពលោក IPCC គុនខ្មែរ និងទឹកប្រាក់ចំនួន ៤០​ លានរៀល ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ចំណែកជើងឯករង សៀង សេងហួរ ទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ២០​ លានរៀល នៅក្នុងការប្រកួត Cambodia Mas Fight ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងនោះ ក៏មានការប្រកួតជាមួយនឹង ក្របីព្រៃ ពេជ្រ សម្បត្តិ បានយកឈ្នះលើ ប៊ី. អាំហ្គាឡានបាយ៉ា ជាកីឡាករជើងខ្លាំងមកពីប្រទេសម៉ុងហ្គោលី ដណ្តើមយកខ្សែក្រវាត់លំដាប់ពិភពលោក IPCC គុនខ្មែរ ថែមទាំងទទួលបានការឧបត្ថម្ភពី ខ្មែរ ប៊ែវើរីជីស ទឹកប្រាក់ចំនួន ៤ លានរៀលដល់ ក្របីព្រៃ ពេជ្រ សម្បត្តិ ។

ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស តែងតែចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីប្រដាល់ជាច្រើន បង្កើតជា​សង្វៀនដើម្បីលើកកម្ពស់ដល់គុនខ្មែររីកចម្រើនក្នុងស្រុក និងឆាកអន្តរជាតិ ជាពិសេស តាមរយៈព្រឹត្តិការណ៍ប្រដាល់គុនខ្មែរតាម Tour Concert នានា។ ដូចនៅក្នុងកម្មវិធី Cambodia Mas Fight របស់ ខ្មែរ ប៊ែវើរីជីស បានផ្តល់ឱកាសដល់កីឡាករក្នុងស្រុក និងមកពីអន្តរជាតិមកចូលរួមប្រកួតបន្ថែមទៀត ជាការលើកស្ទួយមុខមាត់គុនខ្មែរឱ្យកាន់តែរីកសុះសាយ។

CAMBODIA BEER ពួតដៃគ្នាដឹកនាំគុនខ្មែរទៅកាន់ពិភពលោក