ណែនាំឲ្យស្គាល់សេដ្ឋីលាក់មុខ ជាស្វាមីរបស់អនិកជនខ្មែរ Sophea Bottcher ដែលទើបទទួលបានគោរមងារ «ឧកញ៉ា»

អន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ លោកស្រី ណូ សុភា ឬត្រូវបានគេស្គាល់ថា Sophea Bottcher ដែលជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ជា «ឧកញ៉ា» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ជុំវិញការផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី ណូ សុភា នេះ ហាក់បានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកស្រី ត្រូវបានគេស្គាល់យ៉ាងច្បាស់រួចហើយ តាមរយៈអំពើសប្បុរសធម៌ ដូចជាការផ្តល់ជូនជាជំនួយដល់ជនក្រីក្រ និងជនរងគ្រោះដោយសារសង្គ្រាម នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។

មិនតែប៉ុណ្ណោះ លោកស្រី Sophea Bottcher ក៏ត្រូវបានគេដឹងច្បាស់ផងដែរថា មានស្វាមីជាមហាសេដ្ឋី គឺលោក Udo Bottcher ដែលជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសអាល្លឺម៉ង់។

លោក Udo Bottcher កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦០ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យ និងជាអ្នកដឹកនាំដែលមានចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន Böttcher AG ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយ ក្នុងឧស្សាហកម្មសកល។

ក្រោមការដឹកនាំរបស់លោក Udo ក្រុមហ៊ុន Böttcher AG សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងច្រើន។ ឥឡូវនេះ Bottcher AG គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិត ជាមួយនឹងផលប័ត្រចម្រុះដែលគ្របដណ្តប់លើឧស្សាហកម្មជាច្រើនដូចជា យានយន្ត ការថែទាំសុខភាព និងថាមពលកកើតឡើងវិញ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសរុបរបស់លោក Udo Böttcher ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២០០លានដុល្លារ។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Udo គឺទទួលបានមកពីការកាន់កាប់ភាគហ៊ុន នៅក្នុង Böttcher AG ផ្ទាល់ និងការវិនិយោគផ្សេងទៀត ក្នុងវិស័យអចលនទ្រព្យ និងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ផងដែរ។

ជម្រាបជូនផងដែរថា លោក Udo ក៏ត្រូវបានគេស្គាល់ថាជាសប្បុរសជនមួយរូបផងដែរ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសប្បុរសធម៌ផ្សេងៗ រួមទាំងការគាំទ្រវិស័យអប់រំ និងគំនិតផ្តួចផ្តើមក្នុងបរិស្ថាន ផងដែរ៕​