មហាសេដ្ឋីមានដាច់គេនៅហុងកុង លក់ភាគហ៊ុនទាំងស្រុងតម្លៃជិត ៦ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនអង់គ្លេស Vodafone

អន្តរជាតិ

ក្រុមហ៊ុន CK Hutchison ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតនៅហុងកុង លោក Li Ka-shing បានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងនៅក្នុងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេរបស់ចក្រភពអង់គ្លេស VodafoneThree ក្នុងតម្លៃ ៥,៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Vodafone Group របស់ចក្រភពអង់គ្លេស កាន់កាប់ភាគហ៊ុនសរុបចំនួន ៥១% នៅក្នុងក្រុមហ៊ុន VodafoneThree បន្ទាប់ពីបានយល់ព្រមទិញភាគហ៊ុនទាំងនេះ នៅក្នុងតម្លៃ ៤,៣ពាន់លានផោន ឬស្មើប្រមាណ ៥,៨ពាន់លានដុល្លារ ពីក្រុមហ៊ុន CK Hutchison Group Telecom Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

ជុំវិញការលក់នេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន CK Hutchison បានកើនឡើងជាង ៤% ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងប្រាំមួយឆ្នាំចុងក្រោយ ខណៈពេលដែលភាគហ៊ុន Vodafone បានកើនឡើង ២% ដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

​ជម្រាបជូនថា Vodafone គឺជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេរបំផុតរបស់ចក្រភពអង់គ្លេស ផ្អែកលើចំណែកទីផ្សារ ដោយបានវ៉ាដាច់គូប្រជែងដូចជា EE របស់ BT Group និង O2 ដែលគ្រប់គ្រងដោយ Telefonica និង Liberty Global ផងដែរ៕​