សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង លោកស្រី ដួង ណាវណ្ណ ជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា មុនទទួលបានការតែងតាំងនេះ លោកស្រី ដួង ណាវណ្ណ មានតួនាទីជា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ។ លោកស្រី ត្រូវបានគេដឹងថា ជាមន្ត្រីជើងចាស់មួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា មកពីប្រទេសរុស្សី។ ក្រោយប្រឡូកក្នុងអាជីពជាមន្ត្រីរាជការ អស់រយៈពេល ៣០ឆ្នាំ លោកស្រីក៏ត្រូវបានដល់ពេលចូលនិវត្តន៍ កាលខែសីហា ឆ្នាំ២០២៥៕





