ម្ចាស់ពានមេដាយសហគ្រិនឆ្នើម CEO Master Club សម្ពោធការិយាល័យក្រុមហ៊ុន ដែកស្មិត ថ្មីក្នុងបុរីពិភពថ្មីកួរស្រូវ១ ផ្លូវជាតិលេខ២ 

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី លី ផល្លី អគ្គនាយិកាក្រុមហ៊ុន វីនហេង រចនា ដែកស្មិត និងជាម្ចាស់ពានមេដាយសហគ្រិនឆ្នើម ពីស្ថាប័ន CEO Master Club ឆ្នាំ២០២៣ បានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបុរីពិភពថ្មី គួរស្រូវ១ ជាប់ផ្លូវជាតិលេខ២ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីសម្ពោធ ការិយាល័យថ្មី ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត របស់លោកស្រី លី ផល្លី និងស្វាមី ក៏មានការអញ្ជើញ ចូលរួមពីលោកបណ្ឌិត អោមសេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអុីអូ និងភរិយា,   សមាជិកជាច្រើនរូបពី CEO Master Club និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។ 

លោកស្រី លី ផល្លី អគ្គនាយិកា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បាន លើកឡើងថា ការបន្តពង្រីក ការិយាល័យ ថ្មី ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត នៅលើផ្លូវជាតិលេខ ២ នេះ គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មគ្រប់ប្រភេទ របស់ ក្រុមហ៊ុនដែកស្មិត ឱ្យកាន់តែទូលំទូលាយ និងបង្ខិតសេវាកម្មគ្រប់ប្រភេទ ដែលក្រុមហ៊ុនមាន ឱ្យ កាន់តែជិតអតិថិជន។

ជាមួយគ្នានេះ ម្ចាស់ពានមេដាយសហគ្រិនឆ្នើម ពីស្ថាប័ន CEO Master Club កាលពីពេលថ្មីៗនេះ ក៏បានប្រកាសផ្ដល់ជូនប្រូម៉ូសិនរហូតដល់ ២០%-៣០% ទៅលើផលិតផលគ្រឿងសង្ហារឹម និងទ្វារបងគ្រប់ម៉ូតជូនដល់ អតិថិជន ដើម្បីអបអរសាទរសាខាថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ ឱ្យអតិថិជនបានស្គាល់ កាន់តែច្បាស់ពីគុណភាព និងសេវាកម្មផលិតផលដែកស្មិត ស្នាដៃរបស់កូនខ្មែរ ។ 

ក្រុមហ៊ុន វីនហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុន ក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ តាំងពីឆ្នាំ២០១៥ ដែលចាប់ផ្ដើមពីដំបូងពីសិប្បកម្មផលិតផលិតផលដែក លក្ខណៈគ្រួសារផ្ទះល្វែង រហូតវិវឌ្ឍន៍ខ្លួនក្លាយជាសិប្បកម្មដែកស្មិត ជាលក្ខណៈក្រុមហ៊ុន ក្នុងស្រុកដ៏ល្បី និងឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត មានផ្ដល់សេវាកម្មប្រឹក្សា រចនា ផលិត និងតម្លើង ទ្វារ ចំរឹងបង្អួច របង ផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់ ដៃជណ្តើរ តុ កៅអី និងគ្រឿង សង្ហារឹម ផ្សេងៗ ទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អគេហដ្ឋាន វីឡា ភូមិគ្រឹះ ការិយាល័យ ។ល។  

សម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមសហគ្រិនខ្មែរ  ដែលមានឈ្មោះបោះសំឡេង អស់រយៈពេលជាង ១០ឆ្នាំ លើទីផ្សារ  លោកស្រី លី ផល្លី មានមហិច្ឆិតាបន្ត លើក ស្ទួយសិល្បៈ វប្បធម៌ របស់ ខ្មែរ តាមរយៈបញ្ចូលក្បាច់ ចម្លាក់ខ្មែរ ទៅ លើផលិតផល របស់ក្រុមហ៊ុនឱ្យកាន់តែមានការទទួលស្គាល់ និងប្រើប្រាស់ ទាំងក្នុងស្រុក និងនាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតផង ៕