តារាចម្រៀងកំពូល Dua Lipa ប្តឹងក្រុមហ៊ុន Samsung ទារសំណង ១៥លានដុល្លារ ពីបទប្រើរូបភាពនាងដើម្បីលក់ទូរស្សន៍

អន្តរជាតិ

តារាចម្រៀងប៉ុបដ៏ល្បីល្បាញសញ្ជាតិអង់គ្លេស កញ្ញា Dua Lipa បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Samsung Electronics ដោយទាមទារសំណងយ៉ាងហោចណាស់ ១៥លានដុល្លារឲ ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូងនេះថាបានប្រើប្រាស់រូបភាពរបស់នាងដោយគ្មានការអនុញ្ញាតក្នុងការធ្វើទីផ្សារលក់ទូរទស្សន៍របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ពាក្យបណ្តឹងនេះ បានចោទប្រកាន់លើក្រុមហ៊ុន Samsung ដែលបានបង្ហាញរូបភាព ស្ថិតក្រោមការរក្សាសិទ្ធរបស់តារាចម្រៀងប៉ុបរូបនេះ នៅលើផ្នែកខាងមុខនៃប្រអប់្រកដាសកាតុងដាក់ទូរទស្សន៍ សម្រាប់លក់រាយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Electronics បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយនិយាយថាពួកគេកំពុងពិនិត្យមើលយ៉ាងដិតដល់ ខណៈពេលដែលមេធាវីរបស់ Dua Lipa ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយលើករណីនេះ ផងដែរ។

គួរជម្រាបជូនផងដែរថា ក្រៅពីការរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិពាណិជ្ជសញ្ញា Dua Lipa ក៏បានចោទប្រកាន់ក្រុមហ៊ុន Samsung Electronics ថាបានរំលោភសិទ្ធិផ្សព្វផ្សាយ ថែមទៀតផង៕​