មកដឹងពីបញ្ជីមុខម្ហូបដែលចិនរៀបចំសម្រាប់ពិធីជប់លៀងទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោក ត្រាំ

អន្តរជាតិ

នៅក្នុងសាលប្រជុំប្រជាជនដ៏អស្ចារ្យរបស់ទីក្រុងប៉េកាំង បានទទួលរៀបចំស្វាគមន៍ មហាសេដ្ឋីកំពូលៗ និងអ្នកមានអំណាចបំផុតមួយចំនួនរបស់ពិភពលោក សម្រាប់ពិធីជប់លៀងមួយ ដើម្បីអបអរសាទរដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជួបជុំទទួលទានអាហារពេលល្ងាចដែលរៀបចំធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានគេចាត់ទុកថាជាចំណុចកណ្តាលនៃដំណើរទស្សនកិច្ចដ៏ឲ្យទន្ទឹងរង់ចាំរបស់ប្រធានាធិបតីអាមេរិករូបនេះ ខណៈប្រទេសចិន បានក្រាលកម្រាលព្រំក្រហម សម្រាប់ដំណើទស្សនកិច្ចជាដំបូងរបស់លោក ត្រាំ មកកាន់ប្រទេសនេះ គិតចាប់តាំងពីឆ្នាំ២០១៧ មក។

យ៉ាងណាមិញ លោក ត្រាំ រួមជាមួយសមាជិកសំខាន់ៗនៃរដ្ឋបាលរបស់លោក និងមហាសេដ្ឋីកំពូលៗរបស់អាមេរិកដែលបានអមដំណើរមកជាមួយផងនោះ ត្រូវបានទទួលស្វាគមន៍ជាមួយនឹងការបម្រើជូននូវម្ហូបពិសេសៗ ជាច្រើនប្រភេទ តាមបែបចិនផ្ទាល់។

ខាងក្រោមនេះ គឺជាបញ្ជីមុខម្ហូបនានាដែលត្រូវបានរៀបចំ សម្រាប់ពិធីជប់លៀងថ្នាក់រដ្ឋដ៏សំខាន់បំផុតមួយនេះ ដោយផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន ក្នុងស្រុករបស់ចិនធំៗជាច្រើន៖

ប្រភេទអាហារ Cold Dishes មាន មាន់ស្រវឹងស្រាហួរទៀវ , បាយដំណើបស្នូលគ្រាប់ឈូកអប់ផ្កាម៉ឺនលី, ខគោដោយគ្រឿងទេស ៥មុខ , ញាំខ្ញែសមុទ្រជ្រក់ត្រសក់

ប្រភេទស៊ុប មាន ស៊ុបមាន់ជាមួយនឹងផ្សិតម៉ាតស៊ូតាកេ និងទំពាំង

ប្រភេទអាហារចម្បង មាន ទាខ្វៃប៉េកាំង, ត្រីចំហុយទឹកស៊ីអុីវ , បង្គាឆាកាពិគ្រាប់ស្វាយចន្ទី , ឆាឈ្លើងសមុទ្រជាមួយគល់ខ្ទឹម ,ស្ទេកសាច់ចំឡកគោជាមួយទឹកជ្រលក់ម្រេច , ឆាបន្លែគ្រប់មុខ

ប្រភេទអាហាររួមផ្សំ មាន បាយឆាយ៉ាងចូវ

ប្រភេទបង្អែម មាន តៅហ៊ូអាល់ម៉ុន និងផ្លែឈើគ្រប់មុខតាមរដូវកាល៕​