សហរដ្ឋអាមេរិក អនុម័តបើកការលក់បន្ទះឈីបកំពូល H200 របស់ Nvidia ទៅឲ្យក្រុមហ៊ុនចិនចំនួន១០

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានអនុម័តឲ្យក្រុមហ៊ុនចិនប្រហែល ១០ ទិញបន្ទះឈីប AI H200 របស់ក្រុមហ៊ុន Nvidia ឡើងវិញ ប៉ុន្តែនៅមិនទាន់មានការដឹកជញ្ជូនណាមួយត្រូវធ្វើឡើងនៅឡើយនោះទេ។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបង្ហាញឲ្យដឹងថាទៀត ចំពោះការអនុម័តនេះ បន្ទះឈីបទំនើបប្រភេទ H200 នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុនប្រមាណ ១០ ក្នុងនោះរួមមានក្រុមហ៊ុន Alibaba, Tencent , ByteDance និងក្រុមហ៊ុន JD.Com ជាដើម។

គួរឲ្យដឹងផងដែរថា ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានចូលរួមជាមួយគណៈប្រតិភូសេតវិមាន ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីការអញ្ជើញរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់មុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅសប្តាហ៍នេះ។

ជម្រាបជូនថា ជុំវិញជំនួបរវាងមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ​ ត្រូវបានគេមើលឃើញថាជាការបើកផ្លូវសម្រាប់ក្រុមហ៊ុនបន្ទះឈីប Nvidia ដើម្បីចូលទៅក្នុងទីផ្សារប្រទេសចិនជាថ្មី បន្ទាប់ពីមានការរឹតត្បិតខ្លាំង នាពេលកន្លងមក៕​