សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បន្តគ្រងតំណែងជាសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក ១០ឆ្នាំជាប់ៗគ្នា 

អន្តរជាតិ

សាកលវិទ្យាល័យ Oxford ដែលត្រួវបានចាត់ទុកថាជាសាកលវិទ្យាល័យដ៏ចំណាស់ជាងគេបំផុត នៅក្នុងពិភពលោក ថ្មីៗនេះ ត្រូវបានចាត់ថ្នាក់ជាសាកលវិទ្យាល័យល្អផ្តាច់គេ របស់ Times Higher Education សម្រាប់ឆ្នាំ២០២៦។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថានេះជាឆ្នាំទី១០ ជាប់គ្នាៗហើយ ដែល Oxford បន្តគ្រងតំណែងកំពូលមួយនេះ ខណៈពេលដែលសាកលវិទ្យារបស់អង់គ្លេសចំនួន ១១ ផ្សេងទៀត ក៏ស្ថិតនៅក្នុងចំណោមសាកលវិទ្យាល្អដាច់គេទាំង១០០ របស់  Times Higher Education ផងដែរ។ ក្នុងនោះផងដែររួមមានសាកលវិទ្យាល័យ Harvard ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ៥។ 

គួរឲ្យដឹងថា តារាងចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យល្អបំផុតនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ ហើយវាត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគឯកសារស្រាវជ្រាវជិត ១៩ លានសន្លឹក សំឡេងឆ្នោតចំនួន ១,៥ លានសំឡេង នៅក្នុងការស្ទង់មតិ រួមទាំងទិន្នន័យលើសាកលវិទ្យាល័យសរុបជាង ៣០ ០០០ ផងដែរ។ 

ខាងក្រោមនេះជាបញ្ជីឈ្មោះសាកលវិទ្យាល័យល្អបំផុតទាំង៥ នៅលើពិភពលោក ចេញដោយ Times Higher Education ៖

១. University of Oxford ចក្រភពអង់គ្លេស 

២. Massachusetts Institute of Technology សហរដ្ឋអាមេរិក 

៣. University of Cambridge ចក្រភពអង់គ្លេស 

៤. Princeton University សហរដ្ឋអាមេរិក 

៥. Harvard University សហរដ្ឋអាមេរិក