ដឹងអត់ថា អ្នកឧកញ៉ា ជឹង សុភាព ទទួលបានគោរមងារ «លោកអ្នកឧកញ៉ា» តាំងពីពេលណា?

ជុំវិញ​ឧកញ៉ា

គោរមងារ «លោកអ្នកឧកញ៉ា» ជាគោរមងារឧកញ៉ាខ្ពស់ជាងគេបំផុតនៅកម្ពុជា បន្ទាប់ពីអ្នកឧកញ៉ា និងឧកញ៉ា។ គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យ​ទៅតាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមទិន្នន័យ​ដែល Oknha News ទទួលបាន គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦នេះ ​​នៅកម្ពុជាបច្ចុប្បន្ន​មាន «លោកអ្នកឧកញ៉ា» ចំនួន ៩រូប ខណៈដែល អ្នកឧកញ៉ា ជឹង សុភាព ជាអ្នកជំនួញជើងចាស់មួយរូប ដែលទទួល​បាន​គោរមងារខ្ពស់បំផុតនេះចុងក្រោយគេ។

អ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥

សូមជម្រាបថា លោកអ្នកឧកញ៉ា ជឹង សុភាព ត្រូវជាភរិយារបស់ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងត្រូវជាម្តាយរបស់ លោកជំទាវ​អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន ទឹកពិសាវីតាល់ និងផលិតផលមីជាតិ៕