រាជធានីភ្នំពេញ – កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី១៨ របស់ខ្លួននៅសាមគ្គី ជាសមិទ្ធផលដ៏សំខាន់ថ្មីមួយបន្ថែម ក្នុងដំណើរឆ្ពោះទៅកាន់ ១០០សាខា ផ្លាស់ប្តូរបទពិសោធន៍ទិញទំនិញប្រចាំថ្ងៃ ព្រមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់បងប្អូនខ្មែរ កសិករ អ្នកផលិត និងសហគមន៍កម្ពុជា។


សាខាសាមគ្គីនេះ មិនមែនគ្រាន់តែជាគោលដៅទិញទំនិញថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការបន្តវិនិយោគរបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត តាមរយៈការភ្ជាប់គ្នាប្រៀបបានសរសៃឈាមដ៏សំខាន់ រវាងអតិថិជនជាមួយផលិតផលមានគុណភាព អតិថិជនជាមួយកសិករ និងអ្នកផលិតក្នុងស្រុកជាដើម។
ពិធីសម្ពោធនេះត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តម ឃឹម ហ្វីណង់អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង លោកអ្នកឧកញ៉ាភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង សមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ ភ្ញៀវកិត្តិយស។
ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងតំបន់សាមគ្គី សាខាថ្មីនេះផ្តល់ជូនបទពិសោធន៍ទិញទំនិញ និងងាយស្រួលនៅក្នុងទីតាំងតែមួយ ដោយមានជម្រើសផលិតផលជាច្រើន រួមមានផ្លែឈើ និងបន្លែស្រស់ សាច់ និងគ្រឿងសមុទ្រគុណភាពខ្ពស់ នំប៉័ង គ្រឿងទេស និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលនាំចូល និងផលិតផលក្នុងស្រុកពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សាខានេះក៏នៅតែបន្ត ក្នុងការគាំទ្រកសិករកម្ពុជា តាមរយៈការធ្វើការដោយផ្ទាល់ជាមួយអ្នកដាំដុះ និងអ្នកផលិត បង្កើតឱកាសទីផ្សារដែលមានស្ថិរភាពសម្រាប់ផលិតផលក្នុងស្រុក គាំទ្រជីវភាពប្រកបដោយចីរភាព នាំយកផលិតផលកម្ពុជាដែលស្រស់ សុវត្ថិភាព និងមានគុណភាពខ្ពស់មកជូនអតិថិជនក្នុងតម្លៃប្រកួតប្រជែង។ តាមរយៈភាពជាដៃគូទាំងអស់នេះ អតិថិជនអាចរីករាយជាមួយផ្លែឈើ បន្លែ សាច់ គ្រឿងសមុទ្រ និងផលិតផលផ្សេងៗដែលមានប្រភពពីក្នុងស្រុកកាន់តែច្រើន ខណៈពេលដែលបានចូលរួមចំណែកក្នុងការរីកចម្រើននៃវិស័យកសិកម្ម និងសហគមន៍អាជីវកម្មក្នុងស្រុករបស់កម្ពុជាផងដែរ។ ដោយរៀបចំឡើងផ្តោតលើផាសុកភាព ភាពងាយស្រួល និងគុណភាព សាខាសាមគ្គីបានរក្សានូវស្តង់ដារខ្ពស់នៃសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល និងសេវាកម្មអតិថិជន។ សាខានេះក៏ផ្តល់ជូនបរិយាកាសរួសរាយរាក់ទាក់សម្រាប់ការទិញទំនិញប្រចាំថ្ងៃ ការស្វែងរកផលិតផលថ្មីៗ ប្រូម៉ូសិនជាដើម។
គួរបញ្ជាក់ផងដែរថា ការបើកសម្ពោធសាខាសាមគ្គី គឺជាការបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកចក្ខុវិស័យរបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត ក្នុងការក្លាយជាផ្សារទំនើបដែលមានការជឿទុកចិត្តបំផុតនៅកម្ពុជា ផ្តល់ជូនអតិថិជននូវគុណភាព ភាពងាយស្រួល និងតម្លៃសមរម្យ ព្រមទាំងបង្កើតឱកាសរួមសម្រាប់គ្រួសារ កសិករ អាជីវកម្ម និងសហគមន៍។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប សេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយតម្លៃសមរម្យ ដើម្បីសម្រេចគោលដៅក្លាយជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាមគ្គី តាមអាសយដ្ឋានខាងក្រោម៖
ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
Google map: https://maps.app.goo.gl/3F1J5ht7t1ktrNnh6
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Tel: 086 554 888 | 061 554 888
Facebook: https://www.facebook.com/ChipMongSupermarket
Tik Tok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket













