ក្រុមហ៊ុន Bábolna TETRA ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យកសិកម្មរបស់ហុងគ្រី បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាស វិនិយោគបន្ថែមនៅកម្ពុជា ដែលជាចំណុចយុទ្ធសាស្ត្រមួយក្នុងតំបន់អាស៊ាន។

នេះបើតាមរយៈជំនួបរវាង លោក អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយភារៈធារីហុងគ្រី និងតំណាងក្រុមហ៊ុន Bábolna TETRA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កាលពីពេលថ្មីៗនេះ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរ តាមរយៈការពិនិត្យលើវឌ្ឍនភាពនៃកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងនានាដែលបានអនុវត្តនាពេលកន្លងមក។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Bábolna TETRA ក៏បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាស វិនិយោគបន្ថែមនៅកម្ពុជា ដែលជាចំណុចយុទ្ធសាស្ត្រមួយក្នុងតំបន់អាស៊ាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់សារជាថ្មីនូវការរគាំទ្រ និងការត្រៀមខ្លួនររបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលពាណិជ្ជកម្មជូនធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកវិនិយោគនៅកម្ពុជា សំដៅប្រែក្លាយរាល់កាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ៕


