ក្រុមហ៊ុន AMD គ្រោងបោះលុយវិនិយោគជាង ១០ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី AI របស់តៃវ៉ាន់

អន្តរជាតិ

ក្រុមហ៊ុន Advanced Micro Devices (AMD) បាននិយាយនៅថ្ងៃទី២១ ឧសភា ថា ខ្លួននឹងវិនិយោគទឹកប្រាក់ជាង ១០ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី AI របស់តៃវ៉ាន់ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ចំពេលកំពុងស្វែងរកការពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបន្ទះឈីបលំដាប់កំពូលរបស់អាមេរិកនេះ នឹងសហការជាមួយក្រុមហ៊ុនតៃវ៉ាន់ ASE និង SPIL ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពថាមពលកាន់តែច្រើន សម្រាប់ប្រព័ន្ធ AI និងឧបករណ៍ដំណើរការពាក់ព័ន្ធផ្សេងទៀត។

បើតាមលោកស្រី Lisa Su ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន AMD បាននិយាយថា ៖” ខណៈពេលដែលការទទួលយក AI កំពុងមានកើនឡើងយ៉ាងឆាប់រហ័ស អតិថិជនសកលរបស់យើងក៏កំពុងធ្វើមាត្រដ្ឋានហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងឆាប់រហ័សផងដែរ ដើម្បីបំពេញតម្រូវការកុំព្យូទ័រដែលកំពុងកើនឡើង”។

សូមជម្រាបជូនផងដែរថា ជុំវិញការវិនិយោគទឹកប្រាក់ដ៏ច្រើននេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ 2.5D ដែលមានមូលដ្ឋានលើប្រព័ន្ធ EFB ដែលនឹងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្រិតបញ្ជូន និងប្រសិទ្ធភាពនៃការតភ្ជាប់សម្រាប់ CPU AMD EPYC ជំនាន់ទី៦ ថ្មី៕​