រដ្ឋ North Carolina របស់សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម VinFast ជុំវិញការបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការសាងសង់រោងចក្រផលិតរថយន្តអគ្គិនសី និងអាគុយ នៅក្នុងរដ្ឋនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២១ ឧសភា បានបង្ហាញថា ក្រុមហ៊ុន VinFast បានបោះបង់ចោលការងារនៅលើទីតាំងទំហំ ៧១២ ហិកតា ដែលស្ថិតនៅតំបន់ Chatham County អស់រយៈពេលជាងមួយឆ្នាំមកហើយ។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយទៀតថា VinFast ពីមុនត្រូវបានផ្តល់អាជ្ញាប័ណ្ណឲ្យសាងសង់រោងចក្រនេះ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតការងារថ្មីៗចំនួន ៧ ៥០០ កន្លែង និងវិនិយោគទឹកប្រាក់ជាង ៣ពាន់លានដុល្លារ នៅក្នុងរដ្ឋ North Carolina ។
នៅឆ្នាំ២០២២ ក្រុមហ៊ុន VinFast ក៏បាននិយាយផងដែរថា រោងចក្រនេះនឹងមានសមត្ថភាបផលិតរថយន្តប្រចាំឆ្នាមរបស់ខ្លួនបានចំនួន ១៥០ ០០០ គ្រឿង។ ប៉ុន្តែរហូតដល់ឆ្នាំ២០២៤ ក្រុមហ៊ុននេះ បានប្រកាសជាថ្មីថាខ្លួននឹងពន្យារពេលការបើកដំណើរការរោងចក្រនេះ ទៅឆ្នាំ២០២៨ វិញ ដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារ។
សូមជម្រាបជូនថា ក្រុមហ៊ុន VinFast កាលពីសប្តាហ៍មុន បានប្រកាសថា នឹងលក់រោងចក្រផលិតរថយន្តនៅវៀតណាមរបស់ខ្លួនក្នុងតម្លៃ ១៣,៣ពាន់ពាន់លានដុង (៥០៦លានដុល្លារ) ទៅឱ្យក្រុមវិនិយោគិន ដើម្បីដោះស្រាយបំណុល ដែលកំពុងកើនឡើងដល់ជិត ៧ពាន់លានដុល្លារ៕

