គ្រួសារមហាសេដ្ឋីស៊ុបចិន Haidilao ចាយលុយជាង ៦០លានដុល្លារទិញផ្ទះវីឡាប្រណីតនៅសិង្ហបុរី

អន្តរជាតិ

សមាជិកម្នាក់របស់គ្រួសារ Shi Yonghong ដែលជាសហស្ថាបនិកក្រុមហ៊ុនខ្សែសង្វាក់ស៊ុបចិនដ៏ធំបំផុត Haidilao ត្រូវបានគេរាយការណ៍ថាបានទិញផ្ទះវីឡាមួយខ្នង នៅក្នុងប្រទេសសិង្ហបុរីក្នុងតម្លៃ ៨៥លានដុល្លារសិង្ហបុរី (៦៦,៥លានដុល្លារអាមេរិក)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Business Times បានឲ្យដឹងថា ផ្ទះវីឡាដ៏ប្រណីតនេះ មានអាយុកាលជិត ១៣ឆ្នាំ មានកម្ពស់ពីរជាន់ មានបន្ទប់ក្រោមដី រួមជាមួយនឹងអាងហែលទឹក និងជណ្តើរយន្តផងដែរ។

ប្រភពដដែលបាននិយាយទៀតថា គ្រួសាររបស់លោក Shi Yonghong ទិញវីឡានេះ ពីប្រធានក្រុមហ៊ុន Singtel លោក Lee Theng Kiat និងលោកស្រី Veronica Lim ដែលស្ថិតនៅតំបន់អភិជន Cluny Hill Good Class Bungalow Area ។

គួរជម្រាបជូនផងដែរថា លោក Shi និងភរិយារបស់លោក គឺលោកស្រី Li Haiyan បានបង្កើតក្រុមហ៊ុន Haidilao រួមជាមួយស្វាមីភរិយាមួយគូទៀត គឺលោក Zhang Yong និងលោកស្រី Shu Ping ដែលដំបូងឡើយកើតចេញពីហាងតូចមួយនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន ហើយបន្តរីកចម្រើនក្លាយជាខ្សែសង្វាក់ភោជនីយដ្ឋានស៊ុបចិនដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។ សហស្ថាបនិកទាំងបួននាក់នេះ សុទ្ធសឹងតែជាមហាសេដ្ឋី។

លោក Shi និងក្រុមគ្រួសាររបស់លោកបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២,២ពាន់លានដុល្លារ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Li ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យតាមពេលវេលាជាក់ស្តែងរបស់ Forbes៕​