លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) ចំនួន ៤គ្រឿង មកកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ពិធីប្រគល់នេះ គឺទទួលបានការអញ្ជើញទទួលផ្ទាល់ពីឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

តាមការបញ្ជាក់ពីឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីមហាផ្ទៃ បានឱ្យដឹងថា រថយន្ដសង្គ្រោះបន្ទាន់ទាំង ៤គ្រឿងនេះ បានប្រគល់ជូនបន្ដទៅនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ១គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ១គ្រឿង ផងដែរ៕










