ទូតចិន៖ ក្នុងរយៈពេល ៣០ឆ្នាំ ទំហំសេដ្ឋកិច្ចសរុបរបស់កម្ពុជាបានកើនឡើង ១៥,៦ដង

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំ គឺឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤កន្លងមកនេះ ទំហំសេដ្ឋកិច្ចសរុបរបស់កម្ពុជាបានកើនឡើង ១៥,៦ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា៖យោងតាមស្ថិតិរបស់ធនាគារពិភពលោក បានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំ គឺឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤កន្លងមកនេះ ទំហំសេដ្ឋកិច្ចសរុបរបស់កម្ពុជាបានកើនឡើង ១៥,៦ដង ហើយអត្រាកំណើនសេដ្ឋកិច្ចគឺស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនេះជាសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់បំផុត»។

ទន្ទឹមគ្នានឹងរបាយការណ៍នេះដែរ លោក វ៉ាង វិនពីន (Wang Wenbin) ក៏បានបង្ហាញការជឿជាក់ថា ក្រោមព្រះម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាពិតជាមានប្រាជ្ញាស្មារតី និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជម្នះរាល់ការលំបាកទាំងឡាយ ដើម្បីបន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មី នៃការស្តារឡើងវិញដ៏រុងរឿងនៃប្រជាជាតិខ្មែរ៕អត្ថបទ៖ហ្សាលីន