ការលក់រថយន្តរបស់ Toyota ធ្លាក់ចុះបីខែជាប់ៗគ្នា ដោយសារការថយចុះតម្រូវការនៅចិន និងជម្ឈិមបូព៌ា

អន្តរជាតិ

ក្រុមហ៊ុន Toyota Motor នៅថ្ងៃទី២៨ ឧសភា បាននិយាយថា ការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួន បានធ្លាក់ចុះសម្រាប់ខែទីបីជាប់ៗគ្នា គិតត្រឹមមេសា ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការ នៅក្នុងប្រទេសចិន និងមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ បានធ្លាក់ចុះ ៣,១% មកនៅត្រឹម ៨៤៩ ៣០៦ គ្រឿង។ ការលក់នៅក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ៧,៥% ខណៈដែលការលក់នៅប្រទេសជប៉ុនបានកើនឡើង ២៤,២% ។

តាមតំបន់ ការលក់របស់ក្រុមហ៊ុន Toyota នៅមជ្ឈិមបូព៌ាបានធ្លាក់ចុះ ៣៣,៧% មកត្រឹមជាង ៣១ ០០០ គ្រឿង និងនៅក្នុងប្រទេសចិន ធ្លាក់ចុះ ២៥,៤% ចំពេលមានស្ថានភាពទីផ្សារដ៏លំបាក។ នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ Toyota វិញ ក៏បានធ្លាក់ចុះអស់ ៤,៦% ផងដែរ។

គួរជម្រាបជូនផងដែរថា ផលិតកម្មសកលរបស់ Toyota បានកើនឡើង ២% នៅក្នុងខែមេសា ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការកើនឡើងនៃផលិតកម្ម ១២,៩% នៅអាស៊ីបានជួយទូទាត់សងការធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងជប៉ុន៕​