ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បន្តកើនឡើងជាង ២០ពាន់លានដុល្លារ បន្ថែមទៀត ដល់ ៨៣៤,៧ពាន់លានដុល្លារ។

លោក Musk បន្តឈរនៅតំណែងកំពូលគេក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេរបស់ Forbes ខណៈសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ឈរលេខ ២ ជាមួយទ្រព្យសម្បត្តិសរុបជាង ៣០៩ពាន់លានដុល្លារ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី៣០ ខែឧសភា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣៤,៧ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣០៩,៣ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨៥,២ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៧,២ពាន់លានដុល្លារ
5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧៦,២ពាន់លានដុល្លារ
6.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៤,៤ពាន់លានដុល្លារ
7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៧ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨២,៤ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៧ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤០ពាន់លានដុល្លារ៕

