រយៈពេល៥ខែ មានភ្ញៀវទេសចរអន្តរជាតិជិត ៣៦ម៉ឺននាក់ ​ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៥ខែ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរអន្តរជាតិជិត ៣៦ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់​​​ថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៥៩ ៤៧១នាក់ បានទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ថយចុះ៣១.៨៦% និងទទួលបានចំណូល ១៧ ២០៤ ៣២២លានដុល្លារ ថយចុះ២៩.៩៨%។​

បន្ថែមពីនេះ ទទួលបានចំណូលការលក់សំបុត្រចូលទស្សនា នៅប្រាសាទកោះកែរ ចំនួនជាង១១ម៉ឺនដុល្លារ, ប្រាសាទបេងមាលាចំនួន ៧៧ ៩៦០ដុល្លារ, នៅភ្នំក្បាលស្ពាន ចំនួន ៣ ២៣០ដុល្លារ, និងសំបុត្រទូក ចំនួន ៣៩៨ ៣១៥ដុល្លារ៕ អត្ថបទ៖ហ្សាលីន