វៀតណាម បញ្ជូនកម្មករជាង ៥៣ ០០០ នាក់ទៅធ្វើការក្រៅប្រទេស ក្នុងរយៈពេល ៥ខែដំបូង

អន្តរជាតិ

ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ វៀតណាម បានបញ្ជូនកម្មករចំនួន ៥៣ ១៥៩ នាក់ ទៅក្រៅប្រទេសក្រោមកិច្ចសន្យាការងារ ដែលសម្រេចបាន ៤៧,៥% នៃគោលដៅពេញមួយឆ្នាំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងមហាផ្ទៃវៀតណាម បានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុននៅតែជាគោលដៅកំពូល ដោយទទួលយកកម្មករវៀតណាមចំនួន ២៤ ០៣០ នាក់ រួមទាំងស្ត្រីចំនួន ១០ ៧៥០ នាក់។

បន្ទាប់មកគឺតៃវ៉ាន់ដែលមានកម្មករវៀតណាមចំនួន ២១ ១០៤ នាក់ ក្នុងនោះមានស្ត្រីចំនួន ៦ ៧៥២ នាក់។ កូរ៉េខាងត្បូងទទួលបាន ៣ ២១៧ នាក់ ចិន ១ ៤៩៨នាក់ សិង្ហបុរី ៧០៤ នាក់ ក្រិក ៤៤១ នាក់ និងរុស្ស៊ី ៣៤៤ នាក់។

គួរឲ្យដឹងថា នៅក្នុងខែឧសភាតែមួយ កម្មករវៀតណាមចំនួន ១១ ៩៤៨ នាក់ បានចាកចេញពីប្រទេសក្រោមកិច្ចសន្យាការងារ ដែលក្នុងនោះមានស្ត្រីចំនួន ៣ ៩៣០ នាក់។ តៃវ៉ាន់នាំមុខគេដោយមានកម្មករសរុបចំនួន ៥ ៧៦៤ នាក់ រួមទាំងស្ត្រីចំនួន ១ ៦៦៤ នាក់ នាំមុខជប៉ុនដែលមានកម្មករចំនួន ៤ ៦០៨នាក់ ដែលរួមមានស្ត្រីចំនួន ២ ០៩៦នាក់។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ បានរាយការណ៍ថា កម្លាំងពលកម្មរបស់ប្រទេសវៀតណាមដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៣,៦ លាននាក់ ជាមួយនឹងអត្រាចូលធ្វើការ ៦៨,៣%៕​