ទីបំផុត មហាសេដ្ឋីបារាំងអាចផ្ដួល Elon Musk គ្រងម្កុដជាមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

ការដណ្ដើមតំណែងជាមហាសេដ្ឋីមានបំផុតលើលោក មានសភាពក្ដៅគគុកនៅក្នុងសប្ដាហ៍នេះ ប៉ុន្តែអ្នកដែលទទួលបានជ័យជំនះ​គឺ មហាសេដ្ឋីបារាំង Bernard Arnault ដែលបច្ចុប្បន្ន​មានទ្រព្យសម្បត្តិ​វ៉ាដាច់ មេធំ Elon Musk ជាង ១០ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ចុះផ្សាយដោយ Forbes បានបញ្ជាក់​ថា គិតត្រឹម​ថ្ងៃទី ១៧ ធ្នូ ២០២២ ងារជាអ្នកមានដាច់គេរបស់ Elon Musk ត្រូវបាន​របូត ខណៈ​មេធំ LVMH ត្រូវឡើងកាន់​តំណែង​បន្ត​ម្ដង។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មានបំផុត​លើលោក​ទាំង ១០ រូប គិតត្រឹម​ថ្ងៃទី ១៧ ធ្នូ ២០២២ ផ្អែក​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨២,៤ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦៩,១ ពាន់​លាន​ដុល្លារ  

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣១,៥ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១១,១ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៤ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,២ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៣ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,២ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨០,៦ ពាន់​លាន​ដុល្លារ

១០.Steve Ballmer អតីត CEO ​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៩,៧ ពាន់​លាន​ដុល្លារ៕