Elon Musk ថា SpaceX អាចកើបចំណូលបាន ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ក្រោយចេញលក់ IPO

អន្តរជាតិ

កំពូលមហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃទី១៤ មិថុនាថា ក្រុមហ៊ុន SpaceX របស់លោក អាចនឹងទាញចំណូលបានរហូតដល់ ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ពោលគឺបន្ទាប់ពីក្រុមហ៊ុនអវកាសមួយនេះ បានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ IPO លើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖”​ ខ្ញុំនឹងពិតជាភ្ញាក់ផ្អើលខ្លាំងប្រសិនបើ SpaceX មិនអាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០៣០ ឬ២០៣១ ទេនោះ”។

គួរឲ្យដឹងផងដែរថា SpaceX បានក្លាយជាក្រុមហ៊ុនធំបំផុតទី៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានចេញលក់ IPO ដំបូងរបស់ខ្លួន និងបានធ្វើឲ្យលោក Musk ក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ ដំបូងបំផុតរបស់ពិភពលោក ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនៅតែរកចំណូលបានតិចជាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានតម្លៃមូលធនទីផ្សារស្រដៀងគ្នាផ្សេងទៀត ដូចជា Broadcom និង Amazon ។

ជម្រាបជូនថា នៅឆ្នាំ២០២៥ ចំណូលរបស់ SpaceX បានកើនឡើងដល់ ១៨,៦៧ពាន់លានដុល្លារ ពីចំនួន ១៤ពាន់លានដុល្លារកាលពីមួយឆ្នាំមុន ប៉ុន្តែក្រុមហ៊ុននេះបានខាតបង់សុទ្ធចំនួន ៤,៩៤ពាន់លានដុល្លារ និងទទួលបានប្រាក់ចំណេញចំនួន ៧៩១លានដុល្លារ៕​