អ្នកឧកញ៉ា គួន ធីតា បន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group

សមាគមឧកញ៉ាកម្ពុជា

អ៊ីនឆ័ន៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ជាថ្ងៃទី២ នៃបេសកកម្មគោះទ្វារ​ទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ អ្នកឧកញ៉ា គួន ធីតា បានបន្តដឹកនាំគណៈប្រតិភូសមាគម​ឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសកម្មភាព​ប្រប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៃកម្ពុជា ជូនដល់គណៈ​គ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។

សូមជម្រាបផងដែរថា Daejoo KC Group ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដែលបង្កើតឡើង​តាំងពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងដូចជា៖ ឧស្សាហកម្មលោហធាតុ គីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និងថាមពល។ ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុន​បុត្រ​សម្ព័ន្ធចំនួន២ រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការនាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់​សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។