អ៊ីរ៉ង់ និងអូម៉ង់ កំពុងសិក្សាលើជម្រើសប្រមូលថ្លៃសេវាពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

រដ្ឋាភិបាលអ៊ីរ៉ង់ និងអូម៉ង់ បានប្រកាសថា ពួកគេនឹងសិក្សាលើវិធីដើម្បីគិតថ្លៃសេវាសម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈពេលដែលមានការអះអាងពីអធិបតេយ្យភាពរបស់ពួកគេនៅលើតំបន់ដ៏សំខាន់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៣ ខែមិថុនា អ៊ីរ៉ង់ និងអូម៉ង់ បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ពួកគេលើទឹកដីសមុទ្ររៀងៗខ្លួន។ ភាគីទាំងពីរបានយល់ព្រមរក្សាការសន្ទនាលើបញ្ហានេះតាមរយៈក្រុមការងាររួមគ្នាមួយ រវាងក្រសួងការបរទេសរៀងៗខ្លួន។ ក្រុមនេះមានគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសកម្មភាពសមុទ្រនាពេលអនាគតនៅក្នុងច្រកសមុទ្រ Hormuz ដែលផ្តោតលើសេវាកម្មដែលត្រូវផ្តល់ជូនទាក់ទងនឹងបញ្ហានេះ និងការចំណាយពាក់ព័ន្ធស្របតាមស្តង់ដារអន្តរជាតិ។

ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយបន្ទាប់ពីប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានជួបជាមួយស្តេចស៊ុលតង់អូម៉ង់ Emir Haitham bin Tariq និងរដ្ឋមន្ត្រីការបរទេសលោក Badr Albusaidi នៅរដ្ឋធានី Muscat កាលពីពេលថ្មីៗនេះ។

គួរជម្រាបជូនផងដែរថា ទីក្រុងតេអេរ៉ង់បានប្រកាសម្តងហើយម្តងទៀតអំពីផែនការប្រមូល “ថ្លៃសេវាផ្លូវសមុទ្រ” ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ ជំនួសឱ្យថ្លៃសេវាដឹកជញ្ជូន ខណៈផែនការនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយសហរដ្ឋអាមេរិក។ លោក Ghalibaf បាននិយាយថា អ៊ីរ៉ង់នឹងលើកលែងថ្លៃយកសេវារយៈពេល ៦០ថ្ងៃ ដូចដែលបានចែងនៅក្នុងអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកថ្មីៗនេះ៕​