ក្រុមហ៊ុនមេ TikTok កំពុងស្វែងរកកម្ចីពីក្រៅប្រទេសចំនួន ២០ពាន់លានដុល្លារសម្រាប់ការពង្រីក AI

អន្តរជាតិ

ByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន និងជាអ្នកបង្កើត TikTok កំពុងស្វែងរកប្រាក់កម្ចីរហូតដល់ ២០ពាន់លានដុល្លារ ពីធនាគារនានានៅក្រៅប្រទេស ក្នុងគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញប្បទាននេះ ត្រូវបានកើតឡើង ខណៈដែល ByteDance កំពុងព្យាយាមបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត AI និងស្វែងរកការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារ AI សកលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ​ប្រភពពី Bloomberg បានរាយការណ៍ទៀតថា ក្រុមហ៊ុន ByteDance បានទាក់ទងក្រុមធនាគារអន្តរជាតិមួយចំនួន ទាក់ទងនឹងប្រាក់កម្ចីដែលមានសក្តានុពល។ កញ្ចប់ហិរញ្ញប្បទាននេះអាចលើសពីកំណត់ត្រាមុនសម្រាប់ការខ្ចីប្រាក់នៅក្រៅប្រទេសដោយក្រុមហ៊ុនចិន ហើយវាអាចនឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមកិច្ចព្រមព្រៀងប្រាក់កម្ចីសាជីវកម្មធំបំផុតនៅទូទាំងពិភពលោក ផងដែរ។

គួរជម្រាបជូនផងដែរថា ByteDance បានក្លាយជាអ្នកអភិវឌ្ឍបញ្ញាសិប្បនិម្មិតឈានមុខគេមួយរបស់ប្រទេសចិន ដោយវិនិយោគយ៉ាងច្រើនលើគំរូ AI សមត្ថភាព Cloud Computing និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យថែមទៀតផង៕​