វៀតណាម ហក់ឡើងលេខបី ជាប្រទេសលក់ម៉ូតូអគ្គិសនីច្រើនបំផុត នៅលើពិភពលោក

អន្តរជាតិ

យោងតាមទិន្នន័យចុងក្រោយមួយ បានបង្ហាញថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងការលក់ម៉ូតូអគ្គិសនីច្រើនបំផុត នៅឆមាសទី១ ឆ្នាំ២០២៥ នេះ ពោលគឺតាមពីក្រោយប្រទេសចិន និងឥណ្ឌា ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំទីផ្សារម៉ូតូអគ្គិសនីនៅវៀតណាម បានកើនឡើងទ្វេដង ដល់ចំនួនសរុប ២០៩ ០០០ គ្រឿង បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិន បន្តនាំមុខគេ ជាមួយការលក់សរុបបានចំនួន ៣,២លានគ្រឿង តាមពីក្រោយដោយឥណ្ឌា លក់បានចំនួន ៦៥៧ ០០០ គ្រឿង ស្របពេលការលក់ជាសកលកើនឡើងដល់ ៤,៤ លានគ្រឿង។ នេះបើតាមទិន្នន័យពី Motorcycles Data។

គួរឲ្យដឹងថា នៅប្រទេសវៀតណាម មានតែក្រុមហ៊ុន VinFast ប៉ុណ្ណោះដែលបង្ហាញជាសាធារណៈនូវតួលេខលក់ម៉ូតូអគ្គិសនី របស់ខ្លួន ដែលត្រូវបានប៉ាន់ស្មានថាមានចំនួន ១០០​ ០០០ គ្រឿង ខណៈដែលម៉ាកយីហោផ្សេងទៀត ដូចជា Honda, Yamaha, Dat Bike, Yadea និង Selex Motor មិនមាននោះទេ។

ជម្រាបជូនថា Conglomerate ដែលជាម៉ាកយីក្នុងស្រុករបស់ក្រុមហ៊ុន Vingroup ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីកំពូលទាំង១០ នៅលើពិភពលោក។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះ​បាននាំមុខទីផ្សារវៀតណាម ជាមួយនឹងការលក់ជិត ៧១ ០០០ គ្រឿង៕