លោកឧកញ៉ា ឆោម សំបូរ ឡើងកាន់តំណែងជាប្រធានក្លឹប រ៉ូតថារី ភ្នំពេញសេនត្រល អាណត្តិ ២០២៦-២០២៧

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្លឹប រ៉ូតថារី ភ្នំពេញសេនត្រល (Rotary Club of Phnom Penh Central) បានរៀបចំពិធីផ្ទេរតំណែងប្រធានក្លឹបជាផ្លូវការ ដើម្បីបន្តបេសកកម្មមនុស្សធម៌ក្នុងអាណត្តិថ្មី ២០២៦-២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីដ៏មានអត្ថន័យនេះ លោកស្រី ម៉ៅ ចាន់រ៉ុម ប្រធានក្លឹបអាណត្តិចាស់ បានប្រគល់ភារកិច្ចដឹកនាំបន្តជូន លោកឧកញ៉ា ឆោម សំបូរ ដើម្បីបន្តការងារសង្គមដ៏សកម្មរបស់ក្លឹប។

គួរបញ្ជាក់ថា រ៉ូតថារី ភ្នំពេញសេនត្រល គឺជាអង្គការសង្គមដ៏មានកេរ្តិ៍ឈ្មោះ ដែលមានបេសកកម្មចម្បងក្នុងការជួយសង្គម តាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍ ការលើកកម្ពស់សុខុមាលភាព និងការផ្តល់ជំនួយដល់ជនងាយរងគ្រោះនានាក្នុងប្រទេសកម្ពុជា។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនេះ គឺជាជំហានមួយទៀតដែលនឹងជួយពង្រីកសក្តានុពល និងការចូលរួមចំណែកកាន់តែធំធេងថែមទៀត ជូនដល់សង្គមជាតិទាំងមូល។

សូមជូនពរឱ្យលោកប្រធានអាណត្តិថ្មីនេះ ឧកញ៉ា ឆោម សំបូរ ប្រកបដោយភាពជោគជ័យក្នុងការអនុវត្តកិច្ចការងារមនុស្សធម៌ជូនសង្គមជាតិ!