ឱកាសស្រាវជ្រាវកម្រមាន! លោកបណ្ឌិត សុខ ទូច ប្រកាសស្វែងរកអ្នកស្រាវជ្រាវលើ «ការដាំដុះពោត» ផ្ដោតលើចំណុចគន្លឹះចំនួន ៥

សង្គម​ និង​សេដ្ឋកិច្ច

រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់ឱកាសមាសសម្រាប់អ្នកដែលមានបំណងចង់សិក្សាស្រាវជ្រាវក្នុងវិស័យកសិកម្ម លើការដាំដុះពោត ដោយអាចលើកជាគម្រោងស្រាវជ្រាវផ្ដោតលើចំណុចសំខាន់ៗចំនួន ៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបញ្ជាក់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា គម្រោងស្រាវជ្រាវនោះត្រូវផ្ដោតលើចំណុចយុទ្ធសាស្ត្រទាំង ៥ ដូចខាងក្រោម៖

១- បើយើងខ្ចីពីមីក្រូហិរញ្ញវត្ថុ ក្នុងតម្លៃ១ម៉ឺនដុល្លា ដាំដុះលើដី១ហិកតា តើប្រើពេលប៉ុន្មានឆ្នាំទើបយើងអាចសងវិញរួច?

២- យើងចង់ដឹងពីការផ្ដល់ផលពីពោតដែលកែច្នៃទៅជាចំណីគោទឹកដោះ គោសាច់ និងក្របីសាច់

៣- យើងនឹងរៀបចំយកដីនៅតំបន់ខ្ពង់រាប និងដីតំបន់វាលទំនាបមកពិសោធ ហើយតើត្រូវប្រើប្រាស់ជីយ៉ាងដូចម្ដេច ដើម្បីទទួលបានទិន្នផលដូចគ្នា?

៤- យើងធ្វើយ៉ាងណា ដើម្បីអាចកែច្នៃពោតសម្រាប់ឱ្យមនុស្សបរិភោគ និងបានប៉ុន្មានប្រភេទ ហើយតុបតែងយ៉ាងដូចម្ដេច?

៥- យើងនឹងរៀបចំឱ្យមានពូជពោតនៅក្នុងស្រុក៕