កម្ពុជាទទួលបានចំណូលប្រមាណជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ៣៨៧ ៧៧២នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ១៨ ៤៧២ ៤៦៩ដុល្លារ ថយចុះ២៩.៨១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៣៨៧ ៧៧២នាក់ ថយចុះ៣១.៦៩%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៦ មានចំនួន ៧៧៥ ៥៤៤ដុល្លារ៕


