មកមើលទិដ្ឋភាព ពិធីអបអរសាទរខួបកំណើត កូនស្រីអ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានរៀបចំពិធីខួបកំណើត កូនស្រី​សម្លាញ់ គិត ស៊ូណាវីន ទេវី ដែលឈានចូលដល់វ័យ ១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីអបអរសាទរ រីករាយថ្ងៃខួបកំណើតកូនស្រី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំជាលក្ខណៈគ្រួសារដោយមាន​ការជួបជុំញាតិមិត្តិជិតស្និទ្ធ និងត្រឹមក្រុមការងារមួយចំនួនប៉ុណ្ណោះ។ ជាមួយគ្នានោះ ក៏មានវត្តមាន អ្នកឧកញ៉ា ថៃ ជាហួត អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា ជាម ឃុនណាត ផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសារដ៏មានអត្ថន័យផងដែរថា៖ “រយៈពេល១៨ឆ្នាំមកនេះ ម៉ាក់កូន និងប៉ាបាន​ខិតខំ​បង្ហាត់បង្រៀនកូនយ៉ាងច្រើនលើសពីការផ្តល់​ភាពសុខស្រួល​ដល់កូន។ ប៉ាម៉ាក់សង្ឃឹមថាបានបង្រៀនកូន​ឱ្យស្គាល់គុណតម្លៃពិតនៃជីវិត គឺឱ្យចេះរក្សាចិត្តសប្បុរសនៅពេល​មនុស្ស ឬស្ថានភាពនៅជុំវិញកូនមានការលំបាក ឬភាពអាប់អួ ឱ្យមានភាពក្លាហាននៅពេលជីវិតជួបការលំបាក ឱ្យបន្ទន់កាយវាចាឱ្យទន់ភ្លន់​នៅពេលទទួលភាព​ជោគជ័យ និងរក្សាភាពរឹងមាំទោះបីគ្មានអ្នកណាម្នាក់កត់​សម្គាល់ឃើញសកម្មភាពរបស់កូនក៏ដោយ”។

“ដោយសារកូនឈានចូលដល់ភាពពេញវ័យ ចូរកូនចងចាំថា គុណតម្លៃពិតរបស់មនុស្សមិនត្រូវបានវិនិច្ឆ័យ​ដោយផ្អែកលើឋានៈ ប្រជាប្រិយភាព ឬសមិទ្ធផលនោះទេ ប៉ុន្តែតាមរយៈសមានចិត្តសប្បុរសរបស់កូន អត្តចរិត​ដែលកូនកសាងទ្បើង និងរបៀបនៃការបន្តដំណើរជីវិតរបស់កូនទៅមុខ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម ឬមិនប្រាកដប្រជាក៏ដោយ..។ ថ្ងៃនេះ យើងមិនត្រឹមតែអបអរសាទរ និងជូនពរ​ថ្ងៃខួបកំណើតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែក៏កោតសរសើរចរិយាសម្បត្តិដែលកូនកំពុងមានផងដែរ។ រីករាយថ្ងៃខួបកំណើតគម្រប់១៨ឆ្នាំ កូនស្រី ស៊ូណាវីន! គ្រួសារយើងស្រឡាញ់កូនជារៀងរហូត”។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ​នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕

រូបភាព៖ The Ring