ភេសជ្ជៈ​ប៉ូវកម្លាំង វើក និងទឹកពិសាកម្ពុជា ឧបត្ថម្ភបង្គ្រប់ ៣៥,០០០ដុល្លារ ជួយលោក ទិវ តារារិទ្ធិ បំពេញបេសកកម្មជិះកង់ដើម្បីស្វែងរកមូលនិធិជួយកុមារកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖​​ បេសកកម្មជិះកង់ឆ្លងកាត់​ ៤០ ប្រទេស ចំណាយពេលជាង ២ ឆ្នាំរបស់លោក ទិវ តារារិទ្ធិ        ទីបំផុតបានសម្រេចគោលដៅរៃអង្គាសថវិកាចំនួន ២៥០,០០០ដុល្លារ សម្រាប់គាំទ្រមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសគឺការរួមចំណែកឧបត្ថម្ភបន្ថែមចំនួន ៣៥,០០០ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក និងទឹកពិសាកម្ពុជានៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន​ លោក ទិវ​ តារារិទ្ធិ បានវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មជិះកង់ផ្សងព្រេងជុំវិញពិភពលោកពោរពេញដោយហានិភ័យ និងការប្រឈមគ្រោះថ្នាក់ដល់ជីវិត។​ ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គរាប់មិនអស់ក៏ដោយ ក៏ការតាំងចិត្តដ៏មុតមាំក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា បានក្លាយ ជាកម្លាំងជំរុញឱ្យលោកបន្តដំណើរមុខរហូតដល់គោលដៅ។ ក្នុងអំឡុងពេលបេសកកម្ម លោកអាចរៃអង្គាសថវិកាបានជាង ២១៥,០០០ដុល្លារ ពីគោលដៅសរុប ២៥០,០០០ដុល្លារ​​ ដែលនេះ​ ជាលទ្ធផល«គួរឱ្យកោតសរសើរ​ ​ចំពោះការខិតខំប្រឹងប្រែងរបស់លោក​ក្នុងការបំពេញបេសកកម្មដ៏មានតម្លៃមួយនេះ។

ដោយមើលឃើញ ពីឆន្ទៈនៃការតស៊ូឥតរាថយ និងការប្តេជ្ញោចិត្តយ៉ាងរឹងមាំរបស់លោកបែបនេះ ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌ ខ្មែរ ប៊ែវើរីជីស បានជួយសម្រេចបេសកកម្ម        ដ៏អស្ចារ្យមួយនេះឱ្យទទួលបានជោគជ័យ។ តាមរយៈការឧបត្ថម្តប្រាក់បង្គ្រប់​ចំនួន ៣៥,០០០ដុល្លារ ពី    ភេសជ្ជៈ​​​ប៉ូវកម្លាំង វើក និងទឹកពិសាកម្ពុជា ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា​ ដើម្បីផ្តល់ឱកាស ​និងក្តីសង្ឃឹមជូនកុមារកម្ពុជា ឱ្យទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ៕

កម្ពុជា ដើម្បី​ កម្ពុជា!