អាកាសយានដ្ឋាន Palm Beach នៅរដ្ឋ Florida ត្រូវបានប្តូរទៅដាក់ឈ្មោះរបស់លោក ដូណាល់ ត្រាំ ជាផ្លូវការ ខណៈពេលដែលលោក គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលរស់នៅជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អាកាសយានដ្ឋានអន្តរជាតិ Palm Beach County រដ្ឋ Florida ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិ Donald J. Trump President ជំនួសវិញ នៅថ្ងៃទី៩ ខែកក្កដា។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយអភិបាលរដ្ឋ Florida លោក Ron DeSantis ក្នុងខែមីនា បន្ទាប់ពីមានការយល់ព្រមពីអ្នកតាក់តែងច្បាប់រដ្ឋ។
គួរឲ្យដឹងថា នៅសហរដ្ឋអាមេរិក អាកាសយានដ្ឋានជាច្រើនត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតី រួមទាំងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉កផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្តូរឈ្មោះអាកាសយានដ្ឋាននៅរដ្ឋ Florida ធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលមានអាកាសយានដ្ឋានដែលដាក់ឈ្មោះតាមរបស់លោកក្នុងអំឡុងពេលកាន់តំណែង។
ជម្រាបជូនថា មិនត្រឹមតែអាកាសយានដ្ឋានប៉ុណ្ណោះទេ ដោយទាំងអគារ អង្គការ កម្មវិធីរដ្ឋាភិបាល នាវាចម្បាំងថ្មីៗ និងសូម្បីតែរូបិយប័ណ្ណជាច្រើនក៏ត្រូវបានដាក់ឈ្មោះតាមលោក ត្រាំ ផងដែរ។ មជ្ឈមណ្ឌលសិល្បៈ Kennedy ក៏ត្រូវបានលោក ត្រាំ ស្នើឲ្យប្តូរឈ្មោះថ្មីផងដែរ មុនពេលត្រូវបានដកចេញ បន្ទាប់ពីការសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធនៅថ្ងៃទី១១ ខែមិថុនាកន្លងទៅ៕

