យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Benchmark Mineral Intelligence (BMI) បានបង្ហាញឲ្យដឹងថា តម្រូវការរថយន្តអគ្គិសនីជាសកល បានកើនឡើងក្នុងរយៈពេលបួនខែជាប់គ្នា ក្នុងខែមិថុនា ដែលជំរុញដោយកំណើនដ៏ខ្លាំងក្លានៅអឺរ៉ុប ចំពេលការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន និងអាមេរិកខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានបង្ហាញឲ្យដឹងថាទៀតថា ការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធ និងប្រភេទ Hybrid Plug-in បានកើនឡើង ៧% នៅក្នុងខែមិថុនា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈបរិមាណលក់នៅក្នុងឆមាសទី១ បានកើនឡើង ២%។
គួរឲ្យដឹងថា នៅអឺរ៉ុប ការលក់រថយន្ត EV ថ្មីៗ បានកើនឡើង ៣១% ដល់ប្រហែល ៥៣០ ០០០ គ្រឿង ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខែមិថុនា។ បើតាម BMI បាននិយាយថាអឺរ៉ុបនៅតែជាម៉ាស៊ីនស្នូលដ៏សំខាន់នៃកំណើនរថយន្ត EV ទូទាំងសកលលោក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្ត EV ក្នុងប្រទេសចិនបានធ្លាក់ចុះ ១១% មកនៅប្រហែល ១ លានគ្រឿង ស្របពេលការលក់នៅអាមេរិកខាងជើង បានធ្លាក់ចុះ ១៣% បន្ទាប់ពីមានការបញ្ចប់នៃឥណទានពន្ធរថយន្ត EV របស់សហរដ្ឋអាមេរិក៕

