លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan Group កាលពីពេលថ្មីៗនេះ បានឃើញទ្រព្យសម្បត្តិសរុបរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹមប្រមាណ ៩៩០លានដុល្លារក្នុងរយៈពេលខ្លី មុនពេលងើបឡើងមកចំនួន ១ពាន់លានដុល្លារវិញ ដោយសារតែការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុនលោក។

យោងតាម Forbes បានបង្ហាញថា ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Quang នៅក្នុងរយៈពេលខ្លីនោះ បានធ្វើឱ្យលោកស្ថិតនៅលេខរៀងលំដាប់ទី៣ ៣៦៤ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក បន្ទាប់ពីការធ្លាក់ចុះ ១១% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Masan គិតចាប់តាំងពីដើមឆ្នាំនេះមក។
គួរជម្រាបជូនថា លោក Quang បានបង្កើតក្រុមហ៊ុន Masan Group ក្នុងឆ្នាំ១៩៩៦ ហើយចាប់តាំងពីពេលនោះមក លោកបានប្រែក្លាយវាទៅជាក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដោយកាន់កាប់ម៉ាកយីហោជាច្រើនរួមមានប្រែនទឹកជ្រលក់ Chinsu និងហាងលក់រាយ WinMart។ លោក Quang ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទូរគមនាគមន៍ Techcombank ផងដែរ។
លោក Quang ត្រូវបានទទួលស្គាល់ជាលើកដំបូងថាជាមហាសេដ្ឋីដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ២០១៩ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ពាន់លានដុល្លារ នៅពេលនោះ៕

