សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោកស្រី ឡាវ ជៀជីន ប្រធានផ្នែកទីផ្សារក្រុមហ៊ុន One More Group នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី ឡាវ ជៀជីន ត្រូវជាកូនស្រីរបស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ហើយត្រូវជាចៅស្រីរបស់ លោកអ្នកឧកញ៉ា ជឹង សុភាព (ហៅ យាយភូ) អនុប្រធានកាកបាទក្រហមកម្ពុជា។
សូមជម្រាបថា លោកស្រី ឡាវ ជៀជីន (ហៅជូលីន) ក៏ត្រូវជាកូនប្រសាស្រីរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស្រី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អូន ព័ន្ធមុនីរាជ កូនប្រុសឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕



