បុរី មេគង្គ លែន បានចូលរួមឧបត្ថម្ភកម្មវិធី CJSS CUP 2026 ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពកុមារក្នុងវិស័យកីឡា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានចូលរួមជាដៃគូសហការឧបត្ថម្ភក្នុងកម្មវិធី CJSS CUP 2026 ដែលបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ Downtown (ទួលពង្រ) ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យកីឡារបស់កុមារនៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ជាម ជ័យរិទ្ធិជន តំណាង បុរី មេគង្គ លែន បានអញ្ជើញបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករដែលទទួលបានជ័យលាភីក្នុងការប្រកួត ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង សមត្ថភាព និងស្មារតីកីឡារបស់កីឡាករទាំងអស់។

បុរី មេគង្គ លែន មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គម ដោយធ្វើការបរិច្ចាគទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនរួមមាន៖ ការគាំទ្រវិស័យអប់រំនិងកីឡា, ការផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សសម្រាប់ថ្នាក់ឧត្ដមសិក្សា, ការជ្រោមជ្រែងយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយការបង្កើតកម្មវីធីសិក្សាប្រកួតប្រជែងនានា, កិច្ចការសប្បុរសធម៌ មនុស្សធម៌ និងបង្កើតជាមូលនិធិដើម្បីជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដែលរូបភាពទាំងនោះបានសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមោះមុតដល់សង្គម មិនខុសពីអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំច្នៃប្រឌិត និងផ្តល់នូវរចនាបថ និងម៉ូដផ្ទះដ៏ប្រណិត និងគ្រឹះដ៏រឹងមាំរបស់ស្ថាបត្យកម្ម នៃ បុរី មេគង្គ លែន នោះឡើយ។

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial