PICG ពីក្រុមហ៊ុនមានបុគ្គលិកតែម្នាក់ មានសមត្ថភាពនាំក្រុមហ៊ុនយក្សម៉ាក PETRONAS មកបម្រើជូន​អតិថិជននៅប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ មានលោក គឹន ឧត្តមមុនី ស៊ីណាត ជានាយកប្រតិបត្តិនៃ​ក្រុមហ៊ុន ផ្តើមចេញពីក្រុមហ៊ុនមានបុគ្គលិកតែម្នាក់ រហូតមានសមត្ថភាពនាំយកក្រុមហ៊ុនយក្សម៉ាក PETRONAS ក្រោមម៉ាកយីហោ PETRONAS Lubricants Cambodia ដែលត្រូវបាន​នាំចូល និងចែកចាយផ្តាច់មុខតែមួយគត់ មកបម្រើជូន​អតិថិជននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំឭកថា Petronas ជាក្រុមហ៊ុនថាមពលយក្សមួយរបស់ម៉ាឡេស៊ី ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៧៤ ក្រោមច្បាប់ Petroleum Development Act 1974 ដែល​ជា​គម្រោងយុទ្ធសាស្ត្រជាតិរបស់ប្រទេសម៉ាឡេស៊ី ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានប្រេង និងឧស្ម័នរបស់​ប្រទេស​ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើ​ក្រុមហ៊ុនបរទេស។ នៅពេលនោះ ឧស្សាហកម្មឧស្ម័ន និងប្រេង​របស់​ម៉ាឡេស៊ី ភាគច្រើនស្ថិតក្រោមការគ្រប់គ្រង​របស់ក្រុមហ៊ុនប្រេងអន្តរជាតិធំៗ។ ទោះបីប្រទេសនេះ​មាន​ធនធាន​ធម្មជាតិសម្បូរបែបក៏ដោយ ប៉ុន្តែជំនាញ បច្ចេកវិទ្យា ប្រព័ន្ធគ្រប់គ្រងស្ទើរទាំងស្រុង ពឹងផ្អែកលើក្រុមហ៊ុន​បរទេស។ ក្នុងដំណាក់កាលដំបូង Petronas ចាប់ផ្តើមដោយគ្មានបច្ចេកវិទ្យា គ្មានអ្នកជំនាញគ្រប់គ្រាន់ មាន​បុគ្គលិក​ត្រឹម ១៥នាក់ ថែមទាំងត្រូវ​ប្រកួត​ប្រជែង​ជាមួយក្រុមហ៊ុនអន្តរជាតិ ដែលមានបទពិសោធន៍រាប់សិប​ឆ្នាំមកហើយ។   

ក្នុងរយៈពេលជាង ៥ទសវត្សរ៍ នៃការអភិវឌ្ឍ Petronas ជាមួយនឹងបទពិសោធន៍ មេរៀន និងគំនិតអាជីវកម្ម ការគិត​វែងឆ្ងាយ ការគ្រប់គ្រងប្រកបដោយយុទ្ធសាស្ត្រ និងការបន្តអភិវឌ្ឍខ្លួនជានិច្ច គឺជាគន្លឹះសំខាន់សម្រាប់ការរីក​ចម្រើនរបស់ក្រុមហ៊ុនថាមពលយក្ស Petronas ដោយបានប្រែក្លាយទៅជាក្រុមហ៊ុនថាមពលជាតិដ៏ធំបំផុតមួយ​របស់អាស៊ី និងជាមោទនភាពរបស់ប្រទេសម៉ាឡេស៊ី នៅលើឆាកអន្តរជាតិផងដែរ។

ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើន​ផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅ​ខេត្តស្វាយរៀង។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញ​ប្រចាំ​ប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែក​កំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាផងដែរ៕